មិត្តលាភ mitleap.com

ខ្ញុំ​ឃើញ​ថា​មាន​ចំណូល​ចិត្ត​ ស្រីៗ ថ្ពាល់​ខួច។ តើ​បង​ប្អូន​ចូល​ចិត្ត​យ៉ាង​ណា​ដែរ?

ឆ្លើយ​តប​ទៅ​មួយ​នេះ​វិញ

ចម្លើយ​តប​ដល់​ការ​ពិភាក្សា​គ្នា

ចង់ថាខ្លួនហ្នឹង ចូលចិត្តស្រីថ្ពាល់ខួចមែនទេ?

ខ្ញុំក៏គិតថាមនុស្សថ្ពាល់ខួចស្អាតម៉្យាងដែរ ញញឹមទៅឃើញស្អាត។ ប៉ុន្តែគិតៗទៅ ក៏ស្ថិតនៅលើទំរង់មុខ ដងខ្លួន និងកិរិយ៉ារបស់មនុស្សនោះដែរ បើទំរង់មុខមិនសម មាត់ ច្រមុះ មិនល្អ ថ្ពាល់ខួចក៏មិនអាចជួយយោងបានដែរ។


Kristen Kreuk from Smallville


Sakis Rouvas, 2008 world's most beautiful man

ឆ្លើយ​តប​ទៅ​មួយ​នេះ​វិញ

ចំពោះខ្្ញុំ ថ្ពាល់ខួចឬមិនខួច គឺមិនសំខាន់ឡើយ ព្រោះថារាងកាយរបស់ស្រ្ដី គឺមានរបស់ល្អៗ ពិសេសលើសពីថ្ពាល់ខួច ច្រើនសន្ធឹកណាស់!
តាមការសង្កេតរបស់ខ្ញុំ មានរបស់ពីរយ៉ាងនៅលើខ្លួនស្រ្តី ដែលអាច កន្រ្តាក់អារម្មណ៍បុរសៗបានដោយងាយ គឺ ប្របេមាត់ និងទម្រង់ភ្នែក ៕

ឆ្លើយ​តប​ទៅ​មួយ​នេះ​វិញ

គេ​ថា ភាព​ស្អាត​គឺ​តាមភ្នែក​នាក់​មើល​មែន

ឆ្លើយ​តប​ទៅ​មួយ​នេះ​វិញ

សួស្តីឆាយ រឿងស្រី-ប្រុសថ្ពាល់ខួច ខ្ញុំមិនចំណូលទេ ពីព្រោះដល់ចាស់ទៅខូងហើយផតជ្រៅទៀត។ សើចម៉ោឃើញមុខតែបីជ្រុងទេ៕៚ម៉ូរ៉ា ៚

ឆ្លើយ​តប​ទៅ​មួយ​នេះ​វិញ

ថ្ពាល់​ខួច​នេះ​ពេល​សើច​បាន​ខួច​តើ ពេល​សើច​ឃើញ​ខួច​អញ្ចឹង​បាន​ខ្ញុំ​គិត​ថា​ស្អាត

ឆ្លើយ​តប​ទៅ​មួយ​នេះ​វិញ

តាមយោបល់ខ្ញុំ,ថ្ពាល់ខួច មិនចំជាសញ្ញាថាស្អាតនោះទេ។សំរស់ស្ថិតនៅមិនមែនលើថ្ពាល់ទេ។
សំរស់ស្ថិតលើរូបរាងកាយទាំងមូល!ថ្ពាល់បង្ហាញពីសំរស់ខាងក្នុងផ្លូវចិត្ត...ដូចភ្នែកដែរ គឺបង្ហាញអោយឃើញភ្លាម
សំរស់ខាងក្នុងផ្លូវចិត្ត!
អញ្ចឹង សូមវែកញែកអោយឃើញសំរស់ខាងក្នុងនោលើអ្វី ហើយសំរស់ខាងក្រៅនៅលើអ្វី?
ខ្ញុំគិតថា ភ្នែក ថ្ពាល់ខួចឫមិនខួច បង្ហាញអោយឃើញសំរស់ខាងក្នុងច្រើនជាងសំរស់ខាងក្រៅរបស់វា។

ឆ្លើយ​តប​ទៅ​មួយ​នេះ​វិញ

ជំរាបសួរsomora
ផ្កាយព្រឹកធ្លាប់បានឃើញអ្នកមានខួចថ្ពាល់មិនថាស្រីឫប្រុសទេដល់ចាស់ទៅ
គឺខូងផតថ្ពាល់មិនល្អមើលឡើយ!ហេហេហេតែនេះមកពីថ្ពាល់ខួចចំកណ្តាលនឹងណា
បើខួចនៅកៀនតូចមួយវិញពិតជាមិនខូងទេពេលចាស់ទៅស្អាតសឹងអីនឹង!
បើមិនជឿsomoraសាកដើររកមើលយាយឫតាចាស់ៗដែលមានខួចដូចផ្កាយ
និយាយលមើលទៅបានឃើញហើយថាស្អាតហើយមានផតឫក៏ខូងថ្ពាល់ដែរទេចា៎ស?
ផ្កាយព្រឹក

ឆ្លើយ​តប​ទៅ​មួយ​នេះ​វិញ

អត់ចូលចិត្តអា ខួចច្រមុះទេអី?

My Blog

ឆ្លើយ​តប​ទៅ​មួយ​នេះ​វិញ

សួស្តីប្រិយមិត្តជិតឆ្ងាយ!!

ចំពោះអារឿងថ្ពាល់ខួចនេះ ក៏ជាមន្តស្នេហ៍សម្រាប់ស្រ្តី ព្រោះជារបស់មិនចេះតែខួចគ្រប់គ្នាទេ លោក​អើយទាំងបុរសផង
ដែរ ។ ចឹងខ្ញុំយល់អ្នកកើតមកយកថ្ពាល់ខួចមកផង មគពី បុណ្យសំណាងគេ ណាស់ បើមិនដូច្នោះ ទេ មេចក៏មិនមានថ្ពាល់
ខួចទាំងអស់គ្នាទៅ ???
ខ្ញុំខាងនេះឱយតែឃើញស្រ្តីថ្ពាល់ខួច គឺពេញចិត្តហ្មង យ៉ាងហោចណាស់ក៏ធ្វើជាដើរទៅសួរនេះ សួរនោះ ព្រោះតែចង់
មើលថ្ពាល់ដែលខួចហ្នឹង ហាហាហាហ ! តែយ៉ាងណាម្ចាស់គេនៅតែដឹងក្បួនខិលខ្ញុំ ជាដរដែល ៕៕
អរគុណធំធំឆាយ!

ឆ្លើយ​តប​ទៅ​មួយ​នេះ​វិញ

ខ្ញុំចូលចិត្ត អាលោងៗ ដូចផ្លែម៉ាក់ប្រាងទុំ អាហ្នឹងចង់តែជីបមួយទេ ប៉ន្តែខ្លួនឯងវាមុខបីជ្រុង ហេស....ហេស.....ហេស..............

ឆ្លើយ​តប​ទៅ​មួយ​នេះ​វិញ

© 2010   Created by ឆាយ on Ning.   Create a Ning Network!

ផ្លាក  |  ទំនាក់ទំនង​ពេល​មាន​បញ្ហា  |  ភាពឯកជន  |  Terms of Service