មិត្តលាភ mitleap.com

​សារពត៏មាន

អក្ខរក្រមខេមរភាសា

រួមគ្នាថែរក្សាអក្ខរាវិរុទ្ឋភាសាខ្មែរ

ចំនូនសមាជិក​៖ 6
សកម្មភាពថ្មី៖ Nov. 9, 2009

វេទិកា​ពិភាក្សា

ចាប់​ផ្ដើម​ពិភាក្សា

មិន​ទាន់​មាន​ការ​ចាប់​ផ្ដើម​​ពិភាក្សា​នៅឡើយ។​​ ចាប់​ផ្ដើម​មួយ​ថ្មី​ទៅ!

ចាប់​ផ្ដើម​ពិភាក្សា

ក្តា​វិចារ

បញ្ចេញ​វិចារ

សមាជិក​របស់​ក្រុម​ អក្ខរក្រមខេមរភាសា ទើប​តែ​មាន​សិទ្ធ​បញ្ចេញ​វិចារ !

វណ្ណ Van វិចារ​របស់ វណ្ណ Van ថ្ងៃ ឧសភា 4, 2009 វេលា 12:25am
ពូកែរកនឹកឧទាហរណ៍ណាស់ ! ជារឿងកំប្លែងទៀតផង។ អរគុណណាស់ឆាយ៉ា
CHHAYA ឆាយ៉ា វិចារ​របស់ CHHAYA ឆាយ៉ា ថ្ងៃ ឧសភា 3, 2009 វេលា 11:41pm
ឃើញ វណ្ណ កំពុងមានសុទិដ្ឋិនិយម ខ្ញុំនឹកឃើញរឿងមួយដែលចង់ពន្យល់ពីន័យ
ផ្ទុយគ្នានៃពាក្យ សុទិដ្ឋិនិយម និង ទុទិដ្ឋិនិយម ដូចតទៅៈ

នៅជាមួយគ្នាក្នុងផ្ទះមួយមានអ្នកមានសុទិដ្ឋិនិយមម្នាក់និងអ្នកមានទុទិដ្ឋិនិយមម្នាក់
បានចូលលុយគ្នាទិញស្រាមួយដបផឺកជាមួយគ្នា។ខណៈដែលស្រានៅត្រឹមកន្លះដប
អ្នកដែលមានទុទិដ្ឋិនិយមនិយាយបែបតឹងសម្លេងថាៈ
-យី ! ស្រានេះអស់ឡើងកន្លះដបបាត់ទៅហើយ ។
អ្នកដែលមានសុទិដ្ឋិនិយមនិយាយតបវិញបែបហីថាៈ
-មិនះអីទេ ! វានៅសល់ដល់ទៅកន្លះដបទៀតនៅឡើយតើ !
រួចក៏នាំគ្នាក្លែមបណ្តើរទាល់តែអស់ស្រានោះទៅ ។

ដូច្នេះ អ្នកមានសុទិដ្ឋិនិយម រមែងមើលឃើញខាងផ្លូវល្អ ខាងគុណសម្បត្តិ
និងក្តីសង្ឃឹមជាង ចំពោះរាល់បញ្ហា រាល់វត្ថុ និងរាល់ស្ថានភាពនានាដែលនៅ
ប្រឈមមុខត្រូវដោះស្រាយរឺជួយដោះស្រាយ ។
.




.
សង្ហាណាស់, Sangha Nass វិចារ​របស់ សង្ហាណាស់, Sangha Nass ថ្ងៃ ឧសភា 3, 2009 វេលា 10:51pm
សមដ៏ល្អប្រពៃណាស់ រួមគ្នាថែរក្សាអក្ខរាវិរុទ្ឋភាសាខ្មែរក៏មានភារៈស្រឡាញ់
ព្រះរាជាណាចក្រកម្ពុជាផងដែរ ។
ដូច្នេះ សូមអស់លោក អ្នកនាងកញ្ញា​មេត្តាចូមរួមចំណែកឲ្យបានចំនួនទ្វេរឡើង​
ក្នុងគោលបំណងពិតជាសម្រាប់កូនខ្មែរទាំងគ្រប់មជ្ឈដ្ឋានមិនថាក្នុងឬក្រៅ
ប្រទេសឡើយ ។ យើងខ្ញុំ សង្ឃឹមយ៉ាងមាំទុកជាមុនថា អស់លោក លោកស្រី ពិតជាមិនព្រងើយបន្តើយឡើយ ចំពោះទស្សនៈយ៉ាងប្រសើររបស់ វណ្ណ មួយនេះ។ សូមអរគុណ ។
វណ្ណ Van វិចារ​របស់ វណ្ណ Van ថ្ងៃ មេសា 30, 2009 វេលា 2:24pm
សួស្តីសង្ហាណាស់! អរគុណដែលបានចូលរួមនៅទីនេះ ហើយអរគុណចំពោះទស្សនៈសុទិដ្ឋនិយមនិងការលើកទឹកចិត្ត។ បើសិនជាមានអ្វីចែករំលែកចំណេះដឹងអំពីភាសាខ្មែរសូមកុំភ្លេចចែកគ្នានៅទីនេះណា៎!
សង្ហាណាស់, Sangha Nass វិចារ​របស់ សង្ហាណាស់, Sangha Nass ថ្ងៃ មេសា 29, 2009 វេលា 10:07pm
សួស្តី វណ្ណ,
ពុំចាំបាច់ វណ្ណមានការសោកស្តាយអំពីភាសារខ្មែរកំណើតរបស់ វណ្ណ នោះទេ។ ខ្ញុំនៅចាំច្បាស់ណាស់ នាសម័យ ខេមរយានកម្ម​ សង្ឃដិការរបស់សម្តេចជួន ណាត
"សូម្បីតែ​អាត្មាក៏នៅមានកង្វះខាតនូវអក្សរសាស្រ្តខ្មែរច្រើនណាស់ " ​ចុះទំរាំតែ
យើងទៀតនោះ កង្វះខាតពិតជាច្រើនអនេកហើយ​ ក៏ប៉ុន្តែ ចេះមកពីរៀន មានមកពីរក៕
វណ្ណ Van វិចារ​របស់ វណ្ណ Van ថ្ងៃ មេសា 24, 2009 វេលា 11:12pm
សូមទោសភ្លេច ម
CHHAYA ឆាយ៉ា វិចារ​របស់ CHHAYA ឆាយ៉ា ថ្ងៃ មេសា 24, 2009 វេលា 10:12pm
ខ្ញុំគិតថាពាក្យទី៦នេះប្រហែលគេភ្លេចសរសេរអក្សរ ហើយមើលទៅៈ
៦.ខេរភាសា ខេមរភាសា
អក្ខរក្រមខេមរភាសា ប្រែជាភាសាខ្មែរសមញ្ញដោយជៀសវាងពាក្យខ្ចីពី
បាលីឬសំស្ក្រិតថាដូចម្ត៉េចដែរ ? មិនមែនជាតូអក្សរខ្មែរ ទេឬ ?
វណ្ណ Van វិចារ​របស់ វណ្ណ Van ថ្ងៃ មេសា 24, 2009 វេលា 8:44pm
ជាកិច្ចចាប់ផ្តើមខ្ញុំសូមលើកយកពាក្យសាមញ្ញមួយចំនួននៅក្នុងមិត្តលាភដែលសរសេរមិនបានត្រឹមត្រូវ ហើយពួកយើងអាចរៀនពីកំហុសនេះបានៈ
ពាក្យខុស ពាក្យត្រូវ
១. ពិរស់ ពិរោះ
២. ថ្ងៃពុទ្ឋ ថ្ងៃពុធ
៣. ថ្ងៃចន្ទ ថ្ងៃច័ន្ទ
៤. អែង ឯង
៥. ផ្តូរ ប្តូរ
វណ្ណ Van វិចារ​របស់ វណ្ណ Van ថ្ងៃ មេសា 24, 2009 វេលា 8:35pm
ភាសាខ្មែរជាភាសាកំណើតរបស់ខ្ញុំ ប៉ុន្តែគួរអោយសោកស្តាយខ្ញុំពុំមានឱកាសប្រើប្រាស់វាប៉ុន្មានទេក្រៅពីការប្រស័យទាក់ទងតាមរយៈការនិយាយស្តីប្រចាំថ្ងៃ។ ខ្ញុំប្រើប្រាស់ភាសាខ្មែរតាមរយៈការសរសេរ រហូតដល់ឆ្នាំ ១៩៩៩ ប៉ុណ្ណោះ គិតមកដល់ពេលនេះដប់ឆ្នាំហើយ។ ប្រហែលគ្រប់គ្នាមិនចំលែកទេមើលទៅ ពីព្រោះភាសាអង់គេ្លសជាភាសាប្រើសំរាប់រាល់ទំនាក់ទំនងក្នុងការសរសេរនៅក្នុងការិយាល័យជាពិសេសគឺក្រុមហ៊ុនឯកជនព្រោះថាពុំមានភាសាខ្មែរសំរាប់ប្រើប្រាស់ក្នុងសារអេឡិចត្រូនិចទេ ហើយព៌តមានដែលអាចស្រាវជ្រាវតាមរយៈអ៊ិនធឺណិតទៀតសោតក៏ពុំមានភាសាខ្មែរដែរ ចំណែកឯកសារជាសៀវភៅមួយចំនួនធំល្អៗក៏ជាភាសាបរទេស ព្រោះពុំសូវមានអ្នកនិពន្ឋខ្មែរនិពន្ឋឯកសារស្រាវជ្រាវច្រើនឡើយនៅពេលបច្ចុប្បន្ននេះ។ ខ្ញុំគិតថាអ្នកទាំងអស់គ្នាក៏មានស្ថានភាពមមិនសូវជាខុសគ្នាប៉ុន្នានឡើយ ។ ដូច្នេះហើយវត្តមានរបស់គេហទំព័រនេះធ្វើអោយខ្ញុំមានមោទនភាពយ៉ាងខ្ឡាំង ហើយគិតថានេះជាឱកាសមួយដែលពួកយើងជាកូនខ្មែរទាំងអស់គ្នារួបរួមគ្នាឡើងដើម្បីអភិរក្សភាសាជាតិយើង! ដូច្នេះហើយបើអ្នករាល់គ្នាមានអី្វដែលល្អអំពីអក្ខរាវិរុទ្ឋខ្មែរ ឬក៏សំណូមពរកែប្រែពាក្យដែលមិនត្រឹមត្រូវនៅក្នុងមិត្តលាភ សូមចែករំលែកគ្នានៅទីនេះ។
 

ចំនូនសមាជិក

វណ្ណ Van CHHAYA ឆាយ៉ា សង្ហាណាស់, Sangha Nass វិទ្យា sothon longkapit ឡុង-ការពិត
 
 
 

© 2010   Created by ឆាយ on Ning.   Create a Ning Network!

ផ្លាក  |  ទំនាក់ទំនង​ពេល​មាន​បញ្ហា  |  ភាពឯកជន  |  Terms of Service