មិត្តលាភ mitleap.com

នៅប្រទេសខ្មែរយើងមានជនជាតិភាគតិចជាច្រើនរស់នៅលាយលំគ្នាដែលធ្វើអោយយើងពិកបាកនឹងដឹងថាជាជនជាតិអ្វីជាជនជាតិអ្វីណាស់។តែបើសិនជាបានទៅដល់ភូមិជនជាតិភាគតិចទាំងនោះយើងអាចបានដឹងខ្លះៗពីវប្បធម៍របស់ពួកគេដែលមានភាពខុសគ្នាបន្តិចៗនោះជាមិនខាន។
​ នៅមិនឆ្ងាយប៉ុន្មានពីក្រុងរតនះគីរីមានភូមិមួយដែលមានជនជាតិភាគតិចខ្មែរយើងដែលគេហៅថាជនជាតិក្រឹងរស់នៅ។
ជនជាតិក្រឹងនេះនាក់ដែលធ្វើការជាគ្រប់គ្រងគ្រួសារគឺជាស្ត្រី នាក់ធ្វើស្រែចំការរកអុស ធ្វើថ្នាំជក់និងដាំបាយជាដើម។ឯបុរស់គឺមិនសូវជាធ្វើអ្វីទេគ្រាន់តែជានាក់ស្នងរូបរបស់ព្រះឬព្រលឹងអ្នកតាម្តងម្កាលតែប៉ុណ្ណោះ។ គ្មានអក្សរសំរាប់កត់ត្រាឬវិធីគណនាប្រតិទិនច្បាស់លាស់នោះជនជាតិក្រឹងនេះមិនអាចហ្នឹងដឹងពីអាយុកាលរបស់ពួកគេបានច្បាស់នោះទេ។ដោយកត្តានេះហើយទើបក្មេងស្រីជាច្រើនរៀបការទាំងវ័យក្មេង ជួនកាលទើបតែអាយុក១៣-១៤ឆ្នាំក៏មាន។ដូចនេះអត្រាស្លាប់ដោយការសំរាលកូនតាមបែបបុរាណប្រចាំភូមិគេនោះមានកំរិតខ្ពស់បំផុត។
ដូចនេះបើសិនជាយើងសួរទៅគាត់ថាតើនាក់មានអាយុកប៉ុន្មាន? យើងពិបាកនឹងទទួបានចំលើយណាស់។
ក្នុងភូមិគេនោះមិនមានមន្ទីពេទ្យនោះទេតែនៅពេលដែលនណាម្នាក់មានជំងឺអ្វីនោះគេគិតថានាក់នោះបានធ្វើអ្វីបំពានដល់ព្រះគេជាមិនខាន ដូច្នេះហើយទើបទទួលទារុណកម្មពីព្រះដូចនេះ។បើមាននណាម្នាក់មានជំងឺនោះគេយកស្លឹកឈើ១មែកដាក់នៅមុខទ្វាចូលផ្ទះរបស់គេនោះ អ្នកដែលមិនមែនជាក្រុមគ្រួសាររបស់គេនោះគេមិនអនុញ្ញាតអោយទៅក្បែរផ្ទះនោះទេព្រោះគេខ្លាចព្រះឬអ្នកតាខឹងទាំងនាក់នោះទៀត។(យើងធម្មតាគឺខ្លាចឆ្លងដូចគ្នា)
សំរាប់ការជ្រើសរើសគូរគ្រងវិញនោះគឺមានលក្ខណះពិសេសជាងគេបន្តិចពោលគឺថា បន្ទាប់រដូវស្រែចំការហើយនោះពួកគេទំនេរគេត្រឡប់មកភូមិរបស់គេវិញ កំលោះ ក្រមុំ គេសងផ្ទះតូៗផ្ទាល់ខ្លួនរបស់គេផ្សេងពីផ្ទះធំរបស់គ្រួសារគេ។ស្រីគេសង់ផ្ទះមានរាងផ្សេងពីបុរស់។
សំរាប់នាក់ដែលមានគួរកំណាន់ចិត្តនោះស្ត្រីក្រមុំនោះគេនឹងឡើងទៅគេងក្នុងផ្ទះរបស់គួរកំនាន់ចិត្តរបស់គេ។
តែបើនាក់ដែលមិនទាន់មាននោះគេនឹងខិតខំស្វែងរកនៅពេលនោះដែរ ដោយបុរស់ៗគេសំលឹងមើលនាក់ណាដែលគេពេញចិត្តហើយនោះគេនឹងឡើងទៅផ្ទះនាងក្រមុំនោះហើយនិយាយលួងលោមស្នេហាជា១នាង​ តែបើនាងមិនព្រមនោះគេនឹងស្វែងរកបន្តទៀត។ តែការគេងជា១គ្នានោះគឺមិនមានធ្វើអ្វីដូចប្តីប្រពន្ធនោះទេ គឺគ្រាន់តែនៅជិតគ្នាធម្មតាៗ ក្រោយពីរៀបការហើយនោះទើបគេអាចធ្វើអ្វីៗគ្រប់យ៉ាងបាន។តែបើមានគូណាប្រព្រឹតអ្វីលើសលោះរហួតមានផ្ទៃពោះនោះគេនឹងចាប់នាក់នោះមករៀបការដោយពិន័យជាលើបណ្ណាការជាច្រើនតាមតែគ្រួសារខាងស្រីបង្គាប់
ដូចជាក្របី៧ក្បាល់ មាន១០ក្បាល់ ស្រា ១០០ពាងជាដើម។ បើមិនមានគេពិន័យតាមច្បាប់ដូចជាការដាក់ទណ្ឌកម្មផ្សេងជាដើម។តែបើរៀបការតាមធម្មតាគឹមិនមានអ្វីច្រើនទេគឺតាមលទ្ធភាពខាងប្រុសមាន ដូចជាមាន១ក្បាលក៏បាន...។ ពិធីរៀបការគេធ្វើនៅក្នុងភូមិគេ គឺក្នុងសាលាបុណ្យដែលគេសង់ទុកសំរាប់ពិធីផ្សេងៗនៅកណ្តាលភូមិគេនោះ។

ផ្ទះរបស់បុរស់

ផ្ទះស្រ្តី។ ផ្ទះទាំងនេះយើងអាចឃើញច្រើននៅក្នុងភូមិក្រឹងតែនៅរដូវសំរាក់ពីស្រែចំការប៉ុណ្ណោះ កាលណាដល់រដូវស្រែនោះគេទៅនៅឯស្រែរបស់គេក្នុងភូមិគឺមិនមានផ្ទះបែបនេះទេ។កាលណាគេឈប់នៅគឺគេបំផ្លាញចោលហើយសង់ថ្មីទៀតនៅឆ្នាំក្រោយ។

បញ្ចេញ​វិចារ

សមាជិក​របស់​ក្រុម​ មិត្តលាភ mitleap.com ទើប​តែ​មាន​សិទ្ធ​បញ្ចេញ​វិចារ !

Join មិត្តលាភ mitleap.com

ឫទ្ឋី វិចារ​របស់ ឫទ្ឋី ថ្ងៃ កក្កដា 11, 2009 វេលា 1:53pm
បន្ថែម​ដើម្បីកាន់តែងាយរកអំពីក្រឹងនេះអាចចូលផ្ទាល់តែម្តង​http://www.khmerenaissance.info/arts_literature/0022_kreung.html
តែអ្វីដែលខ្ញុំបានសរសេរគឺតាមជាក់ស្តែងដែលខ្ញុំបានឃើញនឹងស្តាប់នាក់ភូមិដែលជាជនជាតិក្រឹងហ្នឹងផ្ទាល់ដូចនេះមិនមានលក្ខណះស៊ីជំរៅដូចនាក់ឯកទេសនោះទេ។
ឫទ្ឋី វិចារ​របស់ ឫទ្ឋី ថ្ងៃ កក្កដា 11, 2009 វេលា 1:46pm
សួស្តី​ម៉ូរ៉ា
សូមកែរតំរូវដោយអនុគ្រោះបន្តិចព្រោះថាwww.khmerrenaissance.com​នោះដូចជាច្រលំក៏មិនដឹងបើតាមស្មាននោះប្រហែលជាwww.khmerenaissance.info ក៏មិនដឹងព្រោះថាអស្រ័យដ្ឋាននោះមិនអាចហ្នឹងបើកបាន។www.khmerenaissance.infoនេះរៀបរាងដោយសាស្រ្តចារ្យបុរាណវិជា្ជជាច្រើនដែលមានលោកសាស្ត្រាចារ្យ​អាំង​ជូលាន​ជាអ្នកដឹកនាំនឹងមានការឧបត្ថមពីអាលឺម៉ង់។
វើបសាយនេះល្អណាស់សំរាប់អ្នកដែលចូលចិត្តស្រាវជ្រាវប្រវត្តិ​ប្រពៃណី....។
ហើយក៏មាននិយាយពីជនជាតិក្រឹងដែរដែលបានស្រាវជា្រវនឹងសរសេរដោយ​ហុក​សុកុល។
somora វិចារ​របស់ somora ថ្ងៃ កក្កដា 9, 2009 វេលា 9:59pm
សុំបន្ថែម
សុំអញ្ជើញមើល វ៉ិបសៃ www.khmerrenaissance.com ត្រង់ មរដកបុរាណខ្មែរ ៕
somora វិចារ​របស់ somora ថ្ងៃ កក្កដា 9, 2009 វេលា 9:47pm
សួស្តី ឫទ្ធីនិងវែង
ខ្ញុំសន្មត់ថា ពួគេជាជនជាតិខ្មែរដើម មុននឹងមានពួកឥណ្ឌាចូលមកលាយឡំជាមួយ។
តាមការកំណាយ និងគំហើញនូវរបស់ប្រើប្រាស់ផ្សេងៗដែលគេបានសន្និដ្ឋានថា
របស់ទាំងនោះវាមានអាយុមុនសត្សវត្តទី១៣ម្លេះ។
ឫទ្ធីនិងវែង ឃើញទេ គេលើកតម្លៃហើយនិងគោរពស្រ្តីណាស់ជំនាន់ហ្នុង [សិទ្ធិរបស់ស្រ្តី]។
ឫទ្ឋី វិចារ​របស់ ឫទ្ឋី ថ្ងៃ កក្កដា 6, 2009 វេលា 7:21pm
សួស្តីវ៉ែង
ពិតមែនហើយនេះជាពំនៀមទំលាប់១ដោយលែកពីគេរបស់គ្រឹង។
នៅមានរឿងរាវជាច្រើនទៀតរបស់គ្រឹងនឹងជនជាតិផ្សេងៗដែលគួរអោយចាប់អារម្មណ៏។
ខ្ញុំបានស្នាក់នៅក្នុងភូមិជនជាតិភាគតិចនានាអស់រយះពេល១ខែពេញ ខ្ញុំបានស្តាប់នឹងបានឃើញរឿងរាវជាច្រើនរបស់ជនជាតិភាគតិចមួយចំនួន។​តែបើយកបរិយាយនៅទីនេះវែងពេកនឹងធ្វើអោយរំខាននាក់ដ៏ទៃទៀត​តែដោយសារកំពុងតែសរសេរបាយការណ៍នេះឡើងវិញក៏បានសង្ខេបខ្លះៗចូលរូមទីនេះក្រែងមាននាក់ចាប់អារម្មណ៍ដូចខ្ញុំដែរ។
វ៉េង-Veng វិចារ​របស់ វ៉េង-Veng ថ្ងៃ កក្កដា 5, 2009 វេលា 5:50am
ការរកគូស្រកររបស់ជនជាតិគ្រឹង ពិតជាមានលក្ខណៈពិសេសជាងជនជាតិផ្សេងទៀតមែន។ បុរសចូលទៅសួរត្រង់ៗតែ ម្តង....។ ផ្ទុយពីជនជាតិខ្មែរនិងទំនៀមទំលាប របស់ខ្មែរ-ចិន ដែលមិនអនុញ្ញាតអោយនៅគេកកើយគ្នាខ្លាំងពេក មុនពេលរៀបអាពាហ៏ពិពាហ៏ កុំថាដល់ទៅដេកជាមួយគ្នា ឫផ្សេងគ្នាតែក្នុងដំបូលផ្ទះតែមួយ ក៏ដោយ....។ ចំឡែកមួយទៀតត្រង់ថា ស្រ្តីមើលការខុសត្រូវគ្រប់គ្រង់គ្រួសារ ផ្ទុយពីស្រ្តីខ្មែរ។

© 2010   Created by ឆាយ on Ning.   Create a Ning Network!

ផ្លាក  |  ទំនាក់ទំនង​ពេល​មាន​បញ្ហា  |  ភាពឯកជន  |  Terms of Service