មិត្តលាភ mitleap.com

ប៉ុន្មានថ្ងៃនេះមានមិត្តភ័ក្រមួយចំនួនចេះតែសួរខ្ញុំថា តើខ្ញុំមានអ្វីជូនមិត្តស្រីនៅថ្ងៃបុណ្យសង្សា។ តើឲ្យខ្ញុំឆ្លើយយ៉ាងម៉េច បើខ្ញុំមិនដឹងថាបុណ្យសង្សារជាអ្វីផងនោះ? ខ្ញុំតែងតែសួរបកទៅគេវិញ ប៉ុន្តែមិនមានអ្នកណាឆ្លើយបានត្រឹមត្រូវឡើយ ដោយគ្រាន់តែថា ចេះតែធ្វើតាមគេតែប៉ុណ្ណោះ។ ខ្ញុំជឿថា ប្រពៃណីដ៏ពេញនិយមរបស់លោកខាងលិចមូយនេះ ពិតជាមានឬសគល់របស់វា។​ ហើយ Valentin's Day ឬ Saint Valentin ជាភាសាបារាំងនេះ មិនមែនមានន័យត្រឹមតែសេចក្តីស្នេហានៃប្រុស និងស្រីនោះទេ ខ្ញុំជឿថា ពិតជាមានអត្ថន័យមួយដ៏ពិតប្រាកដ។
សូមជួយចែករំលែកចំណេះដឹងផង ដើម្បីកុំឲ្យយុវតីមួយចំនួនចាញ់បោកការលួងលោមរបស់ប្រុសព្រាន ដោយគិតថា 14​កុម្ភះ ជាពេលវេលាដ៏សមគួរ ក្នុងការបរិច្ចាកព្រហ្មចារីជូនមិត្តប្រុស ។

គួរមិនគួរ សូមមេត្តាផងចុះ

ចំរើន

បញ្ចេញ​វិចារ

សមាជិក​របស់​ក្រុម​ មិត្តលាភ mitleap.com ទើប​តែ​មាន​សិទ្ធ​បញ្ចេញ​វិចារ !

Join មិត្តលាភ mitleap.com

Chamroeun វិចារ​របស់ Chamroeun ថ្ងៃ កុម្ភៈ 13, 2009 វេលា 2:58pm
kon damrey pit chea sopheap boros men
កូនដំរី វិចារ​របស់ កូនដំរី ថ្ងៃ កុម្ភៈ 13, 2009 វេលា 2:22pm
តាមយោបល់របស់កូនដំរីវិញ ! កូនដំរីយល់ឃើញថា ការយកថ្ឡៃ14 កុម្ភះ ត្រឹមតែជូនផ្កា ឫ ជូនកាដូនោះ កូនដំរី គាំទ្រ តែរហូតដល់ បរិច្ចាក ព្រហ្មចារី នោះកូនដំរីមិន គាំទ្រទេ។ កូនដំរីមិនចូលចិត្តចំពោះបុរសដែលធ្វើបែបនេះទេ ប្អូនស្រី គេប្អូនស្រីឯង ។ ដូចនេះបុរសគួរកុំធ្វើបែបនេះអី អាក្រក់ណាស់ ត្រឹមតែជូនផ្កា ឫ កូដូ បញ្ចាក់ពីក្តីស្រលាញ់បានហើយ ៕
Chamroeun វិចារ​របស់ Chamroeun ថ្ងៃ កុម្ភៈ 11, 2009 វេលា 11:26pm
កូនខ្មែរ បារាំង និង វរៈជន ពិតជាមានចំណេះដឹងច្រើនមែនទែន ពិតជាធ្វើឲ្យខ្ញុំទទួលបាននូវការយល់ដឹងបន្ថែមទៀត។ អរគុណកូនខ្មែរ បារាំង ចំពោះ វែបសាយ Histoire de Saint Valentin
កូនខ្មែរ_បារាំង វិចារ​របស់ កូនខ្មែរ_បារាំង ថ្ងៃ កុម្ភៈ 11, 2009 វេលា 6:27pm
នេះជាប្រវតិ្តសាស្រ្តនៃថ្ងៃ Saint Valentin ជាភាសាបារាំង ដែលខ្ញុំនឹងប្រែសម្រួលជាភាសាខ្មែរនៅថ្ងៃក្រោយ៖
http://www.histoire-fr.com/dossier_saint_valentin.htm
កូនខ្មែរ_បារាំង វិចារ​របស់ កូនខ្មែរ_បារាំង ថ្ងៃ កុម្ភៈ 11, 2009 វេលា 6:12pm
ចំពោះថ្ងៃ Saint Valentin គឺមានដើមកំណើតនៅ​ប្រទេស​អ៊ីតាលី ហើយដែលមានដំណើររឿងស្រដៀងទៅនឹងរឿង​ទុំទាវ របស់ខ្មែរដែរ។
វីរៈជន វិចារ​របស់ វីរៈជន ថ្ងៃ កុម្ភៈ 11, 2009 វេលា 2:28pm
Valentin's Day មិនមែនជាថ្ងៃបុណ្យសង្សារសូមជ្រាបទាំងអស់គ្នា!
Valentin's Day ជាថ្ងៃនៃសេចក្តីស្រឡាញ់!​ យើងអាចទិញកាដូជូនអ្នកដែលយើងស្រឡាញ់
ដូចជា សង្សារ ម៉ែឪ​ បងប្អូន កូនចៅ មីងមា​ លោកគ្រូ អ្នកគ្រូ...ជាដើម។ល។
សំរាប់គូសង្សារនៅប្រទេសកូរ៉េខាងត្បូង ថ្ងៃ Valentin's Day នារីទិញកាដូ ឬស្ករសូកូឡា
ជូនបុរសជាសង្សារបណ្តូលចិត្ត។
មួយខែក្រោយមកគឺនៅថ្ងៃទី១៤ខែមីនា (White Day)
បុរសជាសង្សារនឹងទិញកាដូ ឬផ្កាកូឡាបពណ៌សជូននារីជាសង្សារវិញ។
Chamroeun វិចារ​របស់ Chamroeun ថ្ងៃ កុម្ភៈ 11, 2009 វេលា 11:36am
ដាវីត ពិតជាមានទឹកចិត្តណាស់ សាធុ សាធុ​ សូមជោគជ័យគ្រប់ភារកិច្ច
នាក់ស្រែ វិចារ​របស់ នាក់ស្រែ ថ្ងៃ កុម្ភៈ 11, 2009 វេលា 8:07am
និយាយពីការបកប្រែអត្ថបទអ្វីទៅ​ តើខ្ញុំសូមចូលរួមផងបានទេ។មើលទៅដូចជាល្អដែរ បើខ្ញុំអាចជួយនរណាម្នាក់បាន ក្នុងការយល់អោយបានច្បាស់លាស់អំពីអ្វីមួយ។ធ្វើអញ្ចឹងបានបុណ្យច្រើន ខ្ញុំចូលចិត្ត។
Chamroeun វិចារ​របស់ Chamroeun ថ្ងៃ កុម្ភៈ 10, 2009 វេលា 9:13pm
ពិតហើយការយល់ខុសនឹងនាំឲ្យយើងធ្វើខុស។ បើមានឯកសារជាច្រើនជាភាសាខ្មែរ កូនខ្មែរនឹងយល់ច្បាស់នូវអ្វីជាអ្វី។ សោកស្តាយណាស់ដែលខ្ញុំមិនសូវមានចំណេះដឹងផ្នែក IT កុំអីខ្ញុំនឹងអាចចំណាយពេលវេលាណាមួយដើម្បីស្រាវជ្រាវនិងបកប្រែដាក់វីគីប៉េឌា តែសូមសារភាពថា IT ខ្ញុំអន់ណាស់ ព្រោះមុននឹងចូលរួមក្នុងមិត្តលាភ ខ្ញុំបានចំណាយពេលអស់រាប់ថ្ងៃ។​
CHHAYA ឆាយ៉ា វិចារ​របស់ CHHAYA ឆាយ៉ា ថ្ងៃ កុម្ភៈ 10, 2009 វេលា 8:13pm
ធម្មតានៅតាមប្រទេសដែលរីកចំរើនដូចនៅអឺរ៉ុប អាមេរិក អុស្ត្រាលីជាដើម
ទាំងចាស់ទាំងក្មេង ទាំងបណ្ឌិតទាំងមិនបណ្ឌិត អោយតែឆ្ងល់រឿងអ្វី គេរត់
ទៅរក វិឃីភីឌា សិនហើយ ។ ខ្ញុំខំទៅរកនៅទំព័រជាភាសាខ្មែររបស់យើងដែរ
ទីនោះនៅស្រឡះថេងសស្អាតមិនទាន់មាននរណាជួយសរសេរទេ
ខ្ញុំក៏រត់ទៅខាងភាសាអង់គ្លេស ទីនោះគេសរសេរច្រើនដូចឃើញតាមតំណនេះ
ខ្ញុំអានត្រួសៗ ដូចមិនឃើញមានដល់ថ្នាក់ ត្រូវប្រគល់ខ្លួនប្រគល់់ប្រាណ
ប្រគល់ព្រហ្មចារីដើម្បីបង្ហាញពីកី្តស្នេហាពិត មិនពិតនាថ្ងៃទី១៤គុម្ភៈនោះទេ។
សង្ឃឺមថាយុវជនខ្មែរដែលចេះខាង IT ក៏ដូចខាងពរតមានវិទ្យានឹងសំរុកទៅជួយ
សរសេរបកប្រែជាខ្មែរនៅទំព័រវិឃីភីឌាខ្មែរដើម្បីជាជំនួយនិងកិត្តិយសដល់ប្រជាជាតិ
ខ្មែរយើងមិនខាន ។

© 2010   Created by ឆាយ on Ning.   Create a Ning Network!

ផ្លាក  |  ទំនាក់ទំនង​ពេល​មាន​បញ្ហា  |  ភាពឯកជន  |  Terms of Service